រាប់លាននាក់ទៅផ្ទះវិញ ក្រោយដកការព្រមានពី «ស៊ូណាមិ»

បរទេស ៖ មនុស្សរាប់លាននាក់ បានត្រឡប់ទៅផ្ទះវិញ ខណៈដែលការព្រមាន អំពីរលកយក្ស «ស៊ូណាមិ» នៅតំបន់ ប៉ាស៊ីហ្វិក ត្រូវបានដកចេញ វិញ។

ការព្រមាន អំពីរលកយក្ស ស៊ូណាមិ ត្រូវបានដកចេញវិញ នៅទូទាំងតំបន់ ប៉ាស៊ីហ្វិក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យ អ្នកជម្លៀស បណ្តោះអាសន្ន រាប់លាននាក់ ត្រឡប់ទៅផ្ទះវិញ។

បន្ទាប់ពីការរញ្ជួយដី ដ៏ខ្លាំងបំផុតមួយ មិនធ្លាប់មាន បានវាយប្រហារតំបន់ Far East ដែលមានប្រជាជនតិច របស់រុស្ស៊ី ប្រជាជនរាប់លាននាក់ រាប់ចាប់ពី ជប៉ុន សហរដ្ឋអាមេរិក ដល់ អេក្វាឌ័រ បានព្រមានពលរដ្ឋ ឱ្យនៅឆ្ងាយពីតំបន់ឆ្នេរ។

ព្យុះកំបុតត្បូង ដែលនាំឲ្យមានកម្ពស់រលក រហូតដល់ ៤ ម៉ែត្រ ត្រូវបានព្យាករណ៍ថា មាននៅផ្នែកខ្លះ នៃ មហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត ៨.៨ រិចទ័រ បានវាយប្រហារ លើឧបទ្វីប Kamchatka របស់រុស្ស៊ី។

រលកយក្ស ស៊ូណាមិ បានបង្កការរំខាន យ៉ាងទូលំទូលាយ។ ប្រទេសប៉េរូ បានបិទកំពង់ផែ ចំនួន៦៥ ក្នុងចំណោមកំពង់ផែ ប៉ាស៊ីហ្វិក ចំនួន ១២១ របស់ខ្លួន ហើយ អាជ្ញាធរនៅលើកោះ Maui បានលុបចោលជើងហោះហើរ ទៅ និងមក កោះហាវ៉ៃ របស់អាមេរិក។

នៅប្រទេសជប៉ុន មនុស្សជិត២លាននាក់ ត្រូវបានបញ្ជា ឱ្យភៀសខ្លួន ទៅកាន់ទីទួលខ្ពស់ មុនពេលការព្រមាន ត្រូវបានបន្ទាប ឬ លុបចោល វិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner