កាសែត CNA ចុះផ្សាយ ពីការជំរុញឲ្យថៃ ដោះលែងទាហានខ្មែរ ២០នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយអត្ថបទមួយ ជាភាសាអង់គ្លេស ដោយដាក់ចំណងជើង ធំៗ ថា «កម្ពុជាជំរុញឲ្យថៃ ដោះលែងទាហានកម្ពុជា ក្នុងជម្លោះព្រំដែន»។
ប្រភពបានដកស្រង់សម្តី របស់អ្នកនាំពាក្យក្រសួងការពារជាតិ របស់កម្ពុជា ដែលបាននិយាយថា «ទាហានកម្ពុជា ត្រូវបានចាប់ខ្លួន បន្ទាប់ពីបទឈប់បាញ់ ជាមួយប្រទេសថៃ ចូលជាធរមាន។
ប្រភព បានប្រាប់សន្និសីទកាសែត ថា ៖ «យើងនឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីបន្តការចរចាជាមួយភាគីថៃ ដើម្បីនាំទាហាន របស់យើងទាំងអស់ ត្រឡប់មកប្រទេសវិញ ដោយសុវត្ថិភាព និង ឆាប់តាមដែលអាចធ្វើទៅបាន…យើងសូមអំពាវនាវដល់ភាគីថៃ ឲ្យបញ្ជូនទាហានទាំង២០នាក់ មកកម្ពុជាវិញ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ