នគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៥កញ្ចប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលគេស្គាល់ជាមនុស្សតឿរប្រចាំតំបន់ផ្លូវ២៧១ក្បាលថ្នល់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើបានឲ្យដឹងថា ជនសង្ស័យ ម្នាក់ដែលត្រូវបានឃាត់ខ្លួនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើមានឈ្មោះ ហ៊ុយ ចាន់សារ៉ាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣២ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។   ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៥ កញ្ចប់ថង់តូច និង ម៉ូតូកង់បីចំនួន០១គ្រឿង ។

បច្ចុប្បន្ននេះជនសង្ស័យឈ្មោះ ហ៊ុយ ចាន់សារ៉ាត ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធីច្បាប់ ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner