ធ្វេីលូបន្ថែមប្រវែង៣៧០ម៉ែត្រ ជំហានទី១ របស់អភិបាលខេត្ត បន្ទាយមានជ័យ ដេីម្បីបញ្ចៀសការស្ទះប្រព័ន្ធលូ នៅក្រុងសិរីសោភ័ណ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ ៖ បញ្ចៀសការស្ទះប្រព័ន្ធលូទឹកនៅបេនឡានចាស់ និងផ្សារសិរីសោភ័ណ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដេីម្បីរកដំណោះស្រាយឲ្យបានទាន់ពេលវេលា ដោយរដូវនេះជារដូវវស្សាបានឈានចូលមកដល់  ពិសេសទីតាំងខាងលេីតែងតែមានការជន់លិច នៅពេលមានភ្លៀងធ្លាក់ម្តងៗ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  រួមនឹងក្រុមការងារខេត្ត -ក្រុង អញ្ជើញ ចុះពិនិត្យដោះស្រាយ ដោយធ្វើលូបន្ថែមប្រវែង ៣៧០មែត្រដើម្បីរំដោះទឹក នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩។

ជាមួយនឹងដំណោះស្រាយនៃការបញ្ចៀសការស្ទះប្រព័ន្ធលូនៅបេនឡានចាស់នាឱកាសនោះដែរ ឯកឧត្តម អ៊ុ រាត្រី   បានចាត់ឲ្យក្រុមការងារធ្វេីការស្តារប្រព័ន្ធលូ និងបេីកមុខទឹកដាក់លូថ្មីនៅចំនុចខាងត្បូងបេនឡានចាស់  ដែលមានប្រវែង៣៧០ម៉ែត្រហូរចាក់ចូលទៅក្នុងស្ទឹង ព្រមជាមួយនឹងការស្តារប្រព័ន្ធលូប្រវែងជាង២០០ម៉ែត្រ   ដែលត្រូវធ្វេីឲ្យបានឆាប់តាមដែលអាចធ្វេីទៅបាន ។ ឯកឧត្តម ជម្រុញឲ្យអាជ្ញាធរចៅសង្កាត់ មេភូមិ ត្រូវធ្វេីការជូនដំណឹងដល់ម្ចាស់ផ្ទះដែលរងផលប៉ះពាល់ ដេីម្បីធ្វេីការដោះស្រាយ  និងសុំឲ្យពួកគាត់ចូលរួមសហការជាមួយនិងអាជ្ញាធរយេីង ដេីម្បីឲ្យដំណេីរការបានឡេីយទាន់ពេលវេលា។

គូរបញ្ជាក់ផងដែរថា ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ គ្រោងនឹងធ្វេីប្រព័ន្ធលូចំនួន២ខ្សែ បញ្ចៀសប្រព័ន្ធទឹកដែលហូរពីផ្នែកខាងលេីមិនឲ្យរងការលិចចំនុចបេនឡាន។ ដោយខ្សែទី១ មានប្រវែង៣៧០ម៉ែត្រ ស្ថិត នៅបែកខាងត្បូងបេនឡានចាក់ចូលស្ទឹង។ ខ្សែទី២ មានប្រវែង២០០ម៉ែត្រ ស្របខាងជេីងសាលាគរុកោសល្យ ខេត្តបន្ទាយមានជ័យ គម្រោងត្រូវចំណាយថវិការអស់ប្រមាណ៥០ម៉ឺនដុល្លាអាម៉េរិច ។ ដោយជំហានដំបូងធ្វេីមួយខ្សែរសិន  ដែលមានប្រវែង៣៧០ម៉ែត្រ។ ជាមួយគ្នានោះរដ្ឋបាលក្រុងសិរីសោភ័ណ ក៏បានទម្លាក់ថវិការជាង១០០លានរៀល  ដេីម្បីស្តារប្រព័ន្ធលូបញ្ចៀសការស្ទះទឹក ចាប់ពីចំនុចស្តុបផ្លូវចូលផ្សាររាត្រី TM ទៅអាងចំរោះទឹកស្អុយ ប្រវែង៨៤ម៉ែត្រ  នឹងចំនុចគោលដៅមួយចំនួនទៀត ៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner