ចេញពីក្លឹបបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករុឺម៉កចតលើចញ្ចើមផ្លូវបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងតុថ្មធ្វើសំរាប់លក់ខូចខាតមួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល ៖ យុវជនម្នាក់ទើបតែចេញពីផឹកសុីក្នុងក្លឹប បានបើករថយន្តស៊េរីទំនើបម៉ាក ម៉ាស្ដា យ៉ាងលឿនជ្រុលទៅបុករុឺម៉កម៉ូតូចតនៅចញ្ចើមផ្លូវដែលមានម្ចាស់សម្រាក់ពីលើរងរបួសធ្ងន់ និងធ្វើឲ្យតុថ្មមួយចំនួនធ្វើសម្រាប់លក់រងការខូចខាតផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់អាជីវករផ្សារ កាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរផ្សារតាខ្មៅថ្មី តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។

តាមសម្ដីប្រពន្ធបុរសរងគ្រោះជាម្ចាស់រុឺម៉កម៉ូតូបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្ដីគាត់បានបើករុឺម៉កចតលើចញ្ចើមផ្លូវរួចសម្រាក់លេងនៅពីលើ ។ ក្រោយមកស្រាប់តែមានរថយន្តបង្កម៉ាក ម៉ាស្ដារ ពណ៌ប្រផះ គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ស្របផ្លូវកោងបួងចង្កូតមិនទាន់ផងនោះ ក៏ជ្រុលទៅបុករុឺម៉កម៉ូតូដែលមានម្ចាស់កំពុងសម្រាកនៅពីលើ រងរបួសធ្ងន់ ព្រមទាំងបណ្ដាលឲ្យតុថ្មដែលគេធ្វើសម្រាប់លក់អស់មួយចំនួនផងដែរ ។

ក្រោយកើតហេតុភ្លាមៗ អ្នកបើករថយន្តបង្កមិនបានគេចទៅណានោះទេ ដោយព្រមជួយយកបុរសរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែក ជ័យជំនះ ដើម្បីសង្គ្រោះ និងដោះស្រាយថ្លៃព្យាបាលដល់អ្នករបួសផងដែរ ។ រីឯការខូចខាតសម្ភារៈនៅកន្លែងកើតហេតុ ជនបង្កក៏និយាយថា ព្រមសងថ្លៃខូចខាតទាំងស្រុងដល់ម្ចាស់រងគ្រោះផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner