នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ ១០នាក់ទៅតុលាការក្រោយបង្ក្រាបបានពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់ថ្នាំញៀន ព្រមទាំងរក្សាទុកអាវុធខុសច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនសង្ស័យ១០នាក់ដែលកម្លាំងនគរបាលចម្រុះខណ្ឌសែនសុខធ្វើការបង្ក្រាបបានជាបន្តបន្ទាប់នាពេលកន្លងមកក្នុងមូលដ្ឋានដែលពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់ថ្នាំញៀន  នឹងករណីរក្សាទុកអាវុធខុសច្បាប់ នៅព្រឹកថ្ងៃទី១៤ខែ ឧសភា ឆ្នាំ ២០១៩ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។

លោក ហ៊ូរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថា  ជនសង្ស័យទាំង១០នាក់នេះត្រូវបានកម្លាំងរបស់លោកឃាត់បានជាបន្តបន្ទាប់ក្នុងមូលដ្ឋាន  ពាក់ព័ន្ធករណីពាក់ព័ន្ធករណីប្រើប្រាស់នឹងជួញដូរថ្នាំញៀន នឹងករណីប្រើប្រាស់នឹងរក្សាទុកអាវុធខុសច្បាប់ ហើយចំពោះជនសង្ស័យទាំងនេះក្រោយពីមន្ត្រីជំនាញធ្វើការសាកសួររួចក៏កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។

លោកអធិការបានបញ្ជាក់ថាកន្លងមកដោយមានការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាយ៉ាងម៉ឺនម៉ាត់ឲ្យមន្ត្រីក្រោមឱវាទទាំងអស់ត្រូវប្រឹងប្រែងទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើង  ជាពិសេសត្រូវការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋឲ្យស្របទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព  ដូច្នេះទើបលោកតែងតែដាក់កម្លាំងល្បាតគ្រប់គោលដៅក្នុងមូលដ្ឋានខណ្ឌសែនសុខដើម្បីអនុវត្តន៍ឲ្យបានតាមបទបញ្ជា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner