សម្ដេច​តេជោ ជូនពរយុទ្ធជនទាំងពីររូប ដែលថៃ បញ្ជូនមកកម្ពុជាវិញ ឆាប់ជាសះស្បេីយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមនាថ្ងៃត្រង់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានជូនពរយុទ្ធជនទាំងពីររូប ដែលថៃ បញ្ជូនមកកម្ពុជាវិញ ឆាប់ជាសះស្បេីយ ។

សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្ដាញសង្គមថា មុននេះបន្តិច ក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាចប់
ក៏បើកស្តាប់ការនិយាយឡាយសូ របស់ លោក ប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិក អំពីពន្ធគយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអនុគ្រោះ ទម្លាក់ពន្ធចំពោះកម្ពុជា ពី ៤៩ភាគរយ (49%) មកនៅត្រឹម ១៩ភាគរយ (19%) ។

សម្ដេចបន្តថា មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី ដែលត្រូវបានលួចថតដោយមនុស្ស ៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់ នៅពេលកងទ័ពកម្ពុជា ២នាក់ ដែលរងរបួស ដែលភាគីថៃ ចាប់ នៅក្រោយបទឈប់បាញ់រយៈពេល ៨ម៉ោង ត្រូវភាគីថៃ បញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព ។

សម្ដេច​តេជោ ហ៊ុន សែន បានជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំ បាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner