លោក ពូទីន ទទួលជួបប្រធានរដ្ឋឡាវ

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ពាណិជ្ជកម្ម រុស្ស៊ី-ឡាវ កំពុងដំណើរការល្អ។ ជាការលើកឡើង ក្នុងពេលទទួលជួបពិភាក្សា ជាមួយប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត នៅទីក្រុងមូស្គូ កាលពីថ្ងៃទី៣១ ខែសីហា។

នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សា នៅវិមានក្រឹមឡាំង លោក ពូទីន បាននិយាយថា «ពាណិជ្ជកម្ម រុស្ស៊ី-ឡាវ កំពុងអភិវឌ្ឍន៍ យ៉ាងសកម្ម»។

លោក ពូទីន បាននិយាយថា ពាណិជ្ជកម្មទ្វេភាគី រវាងរុស្ស៊ី និងឡាវ បានកើនឡើង ៦៦% ក្នុងឆ្នាំ ២០២៤ ហើយបន្តកំណើន ក្នុងអត្រា ២០% ចាប់ពីខែមករា ដល់ខែឧសភា ក្នុងឆ្នាំ ២០២៥ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ លោក ពូទីន បានសង្កត់ធ្ងន់ លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

លោក បាននិយាយទៀត ថា «សហភាពសូវៀត បានគាំទ្រការតស៊ូ ដើម្បីឯករាជ្យ របស់ប្រទេសឡាវ និងបានរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង កងកម្លាំងប្រដាប់អាវុធ។ ប្រវត្តិសាស្រ្តរួមគ្នានេះ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ភាពជាដៃគូរ នាពេលបច្ចុប្បន្ននេះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner