“ស្មារតីខ្មែរ ជួយខ្មែរ” អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ,ក្រុមកីឡាករគុនខ្មែរ នាំយកអំណោយទៅចែកជូនប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ចូលរួមជាមួយរាជរដ្ឋាភិបាល អ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមជាមួយក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ ក្រុមកីឡាករគុនខ្មែរ បានអញ្ជើញទៅកាន់មណ្ឌលសុវត្ថិភាពខេត្តឧត្តរមានជ័យ ដែលពោរពេញទៅដោយប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ ដើម្បីសាកសួរសុខទុក្ខក្នុងនាមឈាមជ័រខ្មែរដូចគ្នា និងចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ មួយចំនួនធំដែលជាការបរិច្ចាគពីសប្បុរសជន។
ដោយរស់នៅជាបណ្ដោះអាសន្ននៅលើទីវាល ជ្រកក្រោមដំបូងតង់ ប្រជាពលរដ្ឋដែលទទួលអំណោយដោយដៃស្របនឹងសេចក្តីត្រូវការបន្ទាន់របស់ពួកគាត់ មានគាត់ក្មេង ចាស់ ប្រុសស្រី បានបង្ហាញទឹកមុខរំភើបរីករាយ។តាមរយៈសកម្មភាពនេះប្រជាពលរដ្ឋដែលចាកចេញពីលំនៅឋានដោយភិតភ័យយល់ថា មានតែខ្មែរគ្នាឯងទេ ជាពិសេស ក្រុមហ៊ុនខ្មែរ វឌ្ឍនៈ បានចូលរួមជួយខ្មែរដោយទឹកចិត្តបរិសុទ្ធ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
តាមរយៈសកម្មភាពដដែលក៏ជាសារមួយដល់ប្រជាពលរដ្ឋសូមបន្ត គាំទ្រផលិតផលក្នុងស្រុក ជាពិសេសផលិតរបស់ក្រុមហ៊ុន វឌ្ឍនៈ ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ក៏ដូចជាជំរុញឱ្យបងប្អូនមានការងារធ្វើក្នុងស្រុក ចៀសវាងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដែលប្រឈមនឹងហានិភ័យជាច្រើន៕
អត្ថបទ៖ទីផ្សារ










