ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារ ៧៥០កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តតាកែវដែលទើបត្រឡប់មកពីប្រទេសថៃ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ខេត្តតាកែវ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានសហការជាមួយរដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលស្រុកត្រាំកក់ បានបើក «វេទិកាការងារ» ដើម្បីផ្សព្វផ្សាយ និងនាំយកឱកាសការងារដល់អតីតពលករខ្មែរមកពីប្រទេសថៃ និងអ្នកស្វែងរកការងារនៅក្នុងមូលដ្ឋានសរុបចំនួន ២៥៩នាក់ នៅសាលាស្រុកត្រាំកក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។
វេទិកាការងារនេះផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រចំនួន ៣ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួន ៧៥០កន្លែង៕
ដោយ ៖ ង៉ាន់ ទិត្យ









ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។