ប៉េរូ ៖ ព្យុះខ្សាច់នាំឲ្យផ្ទៃមេឃ ប្រែជាពណ៌ទឹកក្រូច
បរទេស ៖ ផ្ទៃមេឃនៅប្រទេសប៉េរូ បានប្រែទៅជាមានធូលី ជាមួយនឹងពណ៌ទឹកក្រូច អំឡុងព្យុះខ្សាច់ បន្ទាប់ពីសេវាឧតុនិយម របស់ប្រទេស នៅអាមេរិកខាងត្បូង មួយនេះ បានចេញការព្រមាន អំពីខ្យល់បក់ ក្នុងល្បឿន រហូតដល់ ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង បង្ខំឱ្យបិទផ្លូវ ជាច្រើន។
អាជ្ញាធរ បាននិយាយថា ខ្យល់បោកបក់ខ្លាំង កើតចេញពីព្យុះស៊ីក្លូន នៅប៉ាស៊ីហ្វិក ខាងត្បូង បានបង្កជាព្យុះខ្សាច់ និងធូលី ដ៏ធំមួយ នៅក្នុងទីក្រុង Ica ភាគខាងត្បូង ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ បង្កការភ្ញាក់ផ្អើល។ ព្យុះ បានបង្ខំឱ្យចរាចរណ៍ ឈប់ នៅលើផ្លូវហាយវេ និង រំខានដល់សកម្មភាព ទេសចរណ៍ រយៈពេល ៣ ម៉ោង។
លោកស្រី Rosario Julca មន្ត្រីសេវាកម្មអាកាសធាតុជាតិ បានប្រាប់ទូរទស្សន៍ Canal N ថា «ការកើនឡើង នៃល្បឿនខ្យល់ ចាប់ពីកម្រិតមធ្យម ទៅខ្លាំង» ត្រូវបានគេព្យាករណ៍ថា នឹងបន្តមាន នៅតាមបណ្តោយឆ្នេរសមុទ្រ Peruvianរហូតដល់ថ្ងៃអាទិត្យ។
មជ្ឈមណ្ឌល ប្រតិបត្តិការសង្គ្រោះជាតិ បាននិយាយថា អាជ្ញាធរមូលដ្ឋាន កំពុងវាយតម្លៃ អំពីការខូចខាត៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត








