រដ្ឋមន្ត្រីក្រសួងការបរទេស ដឹកនាំអ្នកការទូត និងអង្គការអន្តរជាតិចុះពិនិត្យជនភៀសសឹកនៅវត្ត ប្រាសាទ បន្ទាយស្រី ស្រុក សូទ្រនិគម ខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានដឹកនាំអ្នកការទូតចំនួន២២ និងអង្គការអន្តរជាតិចំនួន៤បានបន្តអញ្ជើញទៅត្រួតពិនិត្យមើលជនភាសសឹក នៅវត្ត ប្រាសាទ បន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំដំដែក ស្រុក សូទ្រនិគម ខេត្តសៀមរាបដើម្បីត្រួតពិនិត្យ ជនភៀសសឹក។
ថ្លែងនៅព្រឹកថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសបានធ្វើការសួរទុក្ខពលរដ្ឋជនភៀសសឹកដែលទទួលរងការលំបាកដោយសារសង្រ្គាមរវាងប្រទេសកម្ពុជា-ថៃ។ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានវិលត្រឡប់ទៅលំនៅដ្ឋានវិញឱ្យបានឆាប់ដើម្បីសិស្សានុសិស្សបានចូលរៀន។
ដោយឡែក លោក តាន់ សុភក្តិ អភិបាលរង ស្រុក សូទ្រនិគម ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថាសម្រាប់ជនភៀសសឹកដែលបានចាកចេញពីលំនៅដ្ឋានចាប់ពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២៥មកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៥នេះមានសរុបចំនួន១០១១គ្រួសារមានចំនួនមនុស្សសរុប៣៧៩៣នាក់។សម្រាប់ជនភៀសសឹកមានមកពីខេត្ត ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner