រដ្ឋបាលខេត្តកែបនាំយកអំណោយជាច្រើនមុខទៅជូនបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣
កំពតៈឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ រួមជាមួយឯកឧត្ដម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែប អញ្ជើញសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ឧបត្ថម្ភជូនដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយពលទាហាន នាយទាហានមួយចំនួនដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល ។
ដោយឡែកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ក៏ដូចជាថវិកា ឧបត្ថម្ភជូនដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ គឺជាការបង្ហាញនូវការរួបរួមសាមគ្គីជាធ្លុងមួយរវាងកងទ័ពការពារទឹកដី រវាងមន្រ្តីរាជការគ្រប់េខលំដាប់ថ្នាក់ គ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ៗរូបក្នុងគ្រាទុក្ខលំបាក។
អំណោយរួមមាន៖ អង្ករ ៥តោន ទឹកសុទ្ធ៥០កេស ទឹកសុទ្ធយួរ ៨០យួរ មី ១០៩កេស ទឹកត្រី ៣០យួរ ទឹកត្រី ១២០ដប ទឹកស៊ីអ៊ីវ១០យួរ ត្រីខ ២៦កេស (ស្មើនឹង52យួរ) ត្រីខ ២០០កំប៉ុង ទឹកដោះគោក្រដាស ៩កេស នំ(ចម្រុ)១០ កំប៉ុង កាពិឆាកំប៉ុង ផ្អកសាច់ជ្រូក១កេស ផ្អកត្រីប្រា១កំប៉ុង កាពិឆា៤កេស គីឆា ៣កេស (ស្នើនឹង១៤០កំប៉ុង) គីឆា២៣គីឡូ សាច់ក្រក គីឡូ ត្រីប្រឡាក់៤.៨ គីឡូ បង្គារក្រៀម៤គីឡូ សៀងនៅឆាជាមួយសាច់ជ្រូក១០០កំប៉ុង សៀងឆា ៩កំប៉ុង ឆៃប៉ូវផ្អែម៤កំប៉ុង ទឹកសៀង ៤ដប សាច់គោងៀត ៥ .៥គីឡូ ត្រសក់ស្រស់ ២កេស ទឹកត្រីកោះកុង៥ ដប ពងទាស្ងោ៥០គ្រាប់ មើមខ្ទឹមស១គីឡូ អង្រឹង១ឈុត ខ្សែ ២ដុំ ភួយ៤ សំឡីអនាម័យ ១០ ដុំ ខោទឹកនោម២០ ដុំ អាវក្នុង២០អាវ ខោក្នុង ៣០ខោ ថ្នាំពេទ្យ ៤កេសស្មើ១៦មុខ ថ្នាំពេទ្យប៉ារ៉ាសេតាមុល១ប្រអប់ (ស្មើនឹង១០០គ្រាប់) ថ្នាំពេទ្យអាម៉ុកស៊ីគ្លីន២ប្រអប់ (ស្មើនឹង១០០គ្រាប់) និងថវិកាចំនួន ៤០លានរៀល និង១០០ដុល្លារអាមេរិក៕
ដោយៈសិលាសារិន













