ប្រជាពលរដ្ឋ ក្រុមយុវជន យុវនារីប្រមាណ ១ម៉ឺននាក់ ជួបជុំគ្នានៅបឹងកក់ ខណ្ឌដូនពេញ ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ក្រុមយុវជន យុវនារីប្រមាណ១ម៉ឺននាក់ បានជួបជុំគ្នានៅបឹងកក់ ខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្រែកអមដោយទង់ជាតិក្រហមឆ្អិនឆ្អៅបង្ហាញថា «កម្ពុជាស្រឡាញ់សន្តិភាព» ។
ការមកជួបជុំគ្នាយ៉ាងច្រើនកុះករនេះ ដើម្បីឱ្យពិភពលោក បានឃើញយ៉ាងច្បាស់លាស់ដោយឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលពីការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ក្នុងន័យរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាពជាមួយប្រទេសជិតខាង៕




