ក្រសួងការបរទេសកម្ពុជាអំពាវនាវសូមឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ានដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនូវកិច្ចឈប់បាញ់

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការបដិសេធយ៉ាងដាច់អហង្ការនៅការបន្តចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលបានធ្វើការបកស្រាយខុសពីការពិតនៅហេតុការណ៍ដែលបានកើតឡើងពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នានៅតាមព្រំដែនក្នុងពេលថ្មីៗនេះ ក៏ដូចជាអនុវត្តនៅកិច្ចព្រមព្រៀងឈប់បាញ់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងសាជាថ្មីថា កម្ពុជាប្រាកាន់នៅការតាំងចិត្តយ៉ាងពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីកាលបីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់អំពីការតាំងចិត្ត និងអនុវត្តដោយការអត់ធ្មត់សមស្របទៅតាមការកំណត់របស់កិច្ចព្រមព្រៀង ហើយកម្ពុជាសូមលើកឡើងជាថ្មីម្តងទៀតអំពីការបដិសេធយ៉ាងម៉ឹងម៉ាត់ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការរលោភបទឈប់បាញ់ដោយកម្ពុជា។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអំពាវនាវសូមឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ាន ដើម្បីធានាបាននៅការវាយតម្លៃជាសត្យានុម័តចំពោះសភាពការណ៍ដែលកើតមាននៅតំបន់ទាំងសងខាងរបស់ព្រំដែន ដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនៅកិច្ចឈប់បាញ់៕
ដោយ៖ពលជ័យ

ads banner