អភិបាលខេត្ត​និងក្រុមប្រឹក្សាខេត្ត​កែប ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត​អញ្ជើញ​សួរសុខទុក្ខវីរកងទ័ពដែល​​កំពុងសម្រាកព្យាលរបួស​ និងជូនអំណោយដល់​ជន​ភៀសសឹកនៅខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​ និងលោកជំទាវ​ ​ឯកឧត្ដម​ អ៊ុក​ ថា​ ប្រធានក្រុមប្រឹក្សាខេត្ត​កែប បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែប​អញ្ជើញសួរសុខទុក្ខ​ និងជូនថវិកាដល់វីរកងទ័ពដែលរងរបួស​ដោយការ​វាយប្រហារពីយោធាថៃនាពេលកន្លងមក និងកំពុងសម្រាកព្យាបាលចំនួន​ ៩៧នាក់​ នៅមណ្ឌលសុខភាព​គូលែន​ ស្រុកគូលែន​ ខេត្តព្រះវិហារ។​

ក្នុងឱកាសនោះ​ ឯកឧត្ដម​បានសម្តែងនូវការដឹងគុណ​ដល់នាយទាហាន​ នាយទាហានរង ពលទាហានទាំងអស់​ ដែលបាន​លះបង់ជីវិតដើម្បីការពារ​បូរណភាពទឹកដី​ និងសូមជូនពរឱ្យឆាប់ជាសះស្បើយ​ និងមានសុខភាព​ល្អឡើងវិញ។

ខេត្តព្រះវិហា​រដដែលគណៈប្រតិភូរដ្ឋបាលខេត្តកែប​បានអញ្ជើញសួរសុខទុក្ខ​ និងឧបត្ថម្ភគ្រឿងឧបភោគ​ បរិភោគ​ សម្ភារៈ​ប្រើប្រាស់​ និងថវិកា​មួយចំនួនជូន​ដល់​ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់​នៅវត្តមណ្ឌលវិប្បស​នាធុរៈ​ភូមិភាគ​ឥសាន្ត ហៅ វត្តពោធិប្រាំពាន់ដើម​៕
ដោយ៖សិលាសារិន

ads banner