ហាម៉ាស់បង្ហាញមុខ ចំណាប់ខ្មាំងស្គមស្គាំងខ្លាំង ជាប់ក្នុងរូងក្រោមដី

បរទេស ៖ ស្លាបប្រដាប់អាវុធ នៃក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន Hamas បានបង្ហាញមុខចំណាប់ខ្មាំង ខ្វះអាហារូបត្ថម្ភ និង ស្គមស្គាំងខ្លាំង ជាប់នៅក្នុង ផ្លូវរូងក្រោមដី។

ចំណាប់ខ្មាំង រូបនេះ មានឈ្មោះថា Evyatar David ជាជនជាតិអ៊ីស្រាអែល ហើយរូបភាពនេះ ត្រូវបានបញ្ចេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

លោក David ក្នុងវ័យ ២៤ឆ្នាំ ត្រូវបានចាប់ពង្រត់ រួមជាមួយមិត្តរបស់គេ ឈ្មោះ Gal Gilboa-Dalal ក្នុងអំឡុងពេល នៃ ការវាយប្រហាររបស់ Hamas ដែលបង្កឱ្យមានសង្រ្គាម Gaza មកដល់បច្ចុប្បន្ន។ ដោយពេលនោះ អ្នកទាំងពីរ បានចូលរួមពិធីបុណ្យតន្ត្រី Nova នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល កាលពីអំឡុងខែតុលា ឆ្នាំ២០២៣។

កាលពីថ្ងៃទី៣១ ខែកក្កដា ក្រុម Al-Quds Brigades ដែលជាស្លាបប្រដាប់អាវុធ របស់ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន អ៊ីស្លាម Jihad ក៏បានបង្ហាញមុខ ចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណ ឈ្មោះថា Rom Braslavski ផងដែរ។

ការណ៍នេះ នាំឲ្យមនុស្សរាប់រយនាក់ បានចេញមុខតវ៉ា នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បន្ទាប់ពីវីដេអូចំណាប់ខ្មាំង លេចចេញ ពីតំបន់ហ្គាហ្សា ជាបន្តបន្ទាប់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner