ខ្យល់ព្យុះ ផ្តាច់យកជីវិតថៃ ចំនួន៦នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថៃ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ និង ការបាក់ដី ដែលបង្កឡើង ដោយព្យុះត្រូពិច បានផ្តាច់យកជីវិត មនុស្ស ៦នាក់ និង ប៉ះពាល់ដល់មនុស្ស ជាង២៣ម៉ឺននាក់ នៅទូទាំងប្រទេស។
ចាប់តាំងពីថ្ងៃទី២១ ខែ កក្កដា មក ភ្លៀងធ្លាក់ខ្លាំងក្លា ដោយសារព្យុះ Wipha បានជន់លិចខេត្ត ចំនួន ១២ ដែលភាគច្រើន នៅតំបន់ភាគខាងជើង និង កណ្តាល នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសថៃ។
នាយកដ្ឋានឧតុនិយម បានព្យាករណ៍ថា ភ្លៀងនឹងធ្លាក់ខ្លាំង បន្ថែមទៀត ក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ។
គួររម្លឹកថា ទឹកជំនន់ដ៏ធំ នៅទូទាំងប្រទេសថៃ ក្នុងឆ្នាំ២០១១ បានសម្លាប់មនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះរាប់លានខ្នង នៅទូទាំងប្រទេស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ