សម្ដេច​តេជោ ៖ លទ្ធភាព​ជាច្រើនដែលកងទ័ពថៃអាច​ប្រើ​កម្លាំងយោធា​វាយមកលើ​កម្ពុជា​នៅវេលាយប់នេះ

បើតាម​សាររបស់សម្ដេច​អគ្គមហាសេនា​បតីតេជោហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះ បន្តិចបានឱ្យដឹងថា យោង​តាមសេចក្តី​ប្រកាសរបស់អ្នកនាំពាក្យក្រសួងកា​រពារជាតិបានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា
វាយមកលើកម្ពុជានៅវេលាយប់នេះ។

ដោយសភាពការណ៍បែបនេះ សម្ដេច​មិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះសម្ដេច​ត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្ត
ទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។

ម្យ៉ាងទៀតសម្ដេច​​សូមការយោគយល់ជាមុ​នពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើត​ (៥សីហា២០២៥)ដែលមិនអាចបើកមើលឬបើកមើលហើ​យតែមិនបានឆ្លើយតបព្រោះជា​ប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner