សម្ដេចតេជោ ៖ ដោយសភាពការក្ដៅ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៤ ខែសីហា បានទេ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមលើយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើន ដែលកងទ័ពថៃ អាចប្រើកម្លាំងយោធាវាយមកលើកម្ពុជា នៅវេលាយប់នេះ ។

សម្ដេចតេជោ បន្តថា ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ ខែសីហា បានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព ២៤ម៉ោងលើ ២៤ម៉ោងបន្តទៀត ។

សម្ដេចថា ដូចនេះការប្រជុំព្រឹទ្ធសភា ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា ។ ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូន ដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ (៥សីហា២០២៥) ដែលខ្ញុំ មិនអាចបើកមើល ឬបើកមើលហើយតែមិនបានឆ្លើយតប ព្រោះជាប់រវល់រឿងសង្រ្គាម និងសន្តិភាព ដែលជារឿងស្លាប់រស់របស់ជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner