ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ចទៅខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាប
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធាន ព្រមទាំងតំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារ ជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលមានចំនួនសរុ ប២៦រូប ។
គណៈប្រតិភូបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ចំនួនពីរគឺ នៅភូមិថ្មជូន និងភូមិ តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលជាច្រើនរួមមានផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ទីសក្ការៈបូជា និងវត្តអារាម ត្រូវបាន បំផ្លិចបំផ្លាញដោយសារ ការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់ថៃ ក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ នៅមុនពេលបទឈប់បាញ់ថ្ងៃទី២៨ខែកក្កដា ចូលជាធរមាន។
គណៈប្រតិភូបានចុះសួរសុខទុក្ខជនភៀសសឹកចំនួន៤៤០គ្រួសារ នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ ចាស់ ឃុំបេង ខេត្តឧត្តរមានជ័យ និងចំនួន៦៩០គ្រួសារ នៅវត្តប្រាសាទបន្ទាយស្រី ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងទាំងពីរនេះ។ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាបានឱ្យដឹងថា មានគ្រួសារសរុបចំនួន ៤០.៨៧០ ស្មើនឹង ១៣៦.០១៣ នាក់ មកពីខេត្តជាប់ព្រំដែនចំនួនប្រាំដែលរងផលប៉ះពាល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវសេចក្តីស្រឡាញ់ សមានចិត្តដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនទាំងអស់ ដែលបានរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ជាពិសេសជូនគ្រួសារជនស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលបានពលី និងរបួស ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនបងប្អូនជនភៀសសឹកនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការជួយសម្រាលការលំបាករបស់បងប្អូន និងការវិលត្រលប់ទៅលំនៅដ្ឋានវិញដោយ សុវត្ថិភាព អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដោយខិតខំតាមគ្រប់មធ្យោបាយក្នុងការធានា នូវបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់អ.ស.ប ដែលបានចូលរួមក្នុងទស្សនកិច្ចនេះបាន ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិច សម្តែងការអាណិតអាសូរយ៉ាងស្មោះជូនចំពោះបងប្អូន ប្រដាប់អាវុធនេះ។
គណៈប្រតិភូបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព និងការអនុវត្តកិច្ចព្រម ព្រៀងបទឈប់បាញ់អោយបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅសម្រេចបានដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង។ ជារួម សមាជិកអង្គទូត និងភ្នាក់ងារ ជំនាញ បានសម្តែងនូវក្តីសង្ឃឹមថាសន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញក្នុងពេលឆាប់ៗ នេះ ហើយបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែ សីហាឆ្នាំ២០២៥)។
សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់អ.ស.ប ក៏បានគាំទ្រយ៉ាងមុតមាំ ចំពោះការបន្តកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងការសម្រេចបានសន្តិភាពយូរអង្វែង ដើម្បីអនុញ្ញាត ឱ្យបងប្អូនជនភៀសសឹកអាចត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានកម្មវិធីដាច់ដោយឡែកមួយទៀត ដោយបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយមួយចំនួនជូនដល់កងកម្លាំងប្រដាប់អាវុធយើង ដែលកំពុងការពារអធិបតេយ្យ និងបូរណភាពទឹកដី ៕
ដោយ ៖ សួង ពិសិដ្ឋ









