អតីតមេសន្តិសុខអ៊ីស្រាអែលស្នើ លោក ត្រាំ ជួយឆាប់បញ្ចប់សង្គ្រាម Gaza

បរទេស ៖ អតីតប្រធានសន្តិសុខអ៊ីស្រាអែល តាមរយៈលិខិតចំហមួយនេះ នៅថ្ងៃចន្ទ ទី៤ ខែសីហានេះ បានជំរុញឱ្យ លោក ប្រធានាធិបតី Trump ជួយឆាប់បញ្ចប់សង្រ្គាម Gaza ដោយឲ្យមានការដាក់សំពាធលើរដ្ឋាភិបាល ក្រុង Tel Aviv។

តាមរយៈលិខិត ផ្ញើឲ្យអ្នកសារព័ត៌មាន ក្រុមមន្ត្រីសន្តិសុខអ៊ីស្រាអែល សរុបជាង៦០០នាក់ ដែលចូលនិវត្តន៍ រួមទាំង អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានជំរុញឱ្យប្រធានាធិបតី អាមេរិក លោក Donald Trump ដាក់សម្ពាធលើរដ្ឋាភិបាលបច្ចុប្បន្ន របស់ពួកគេ ឱ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា។

«វាជាការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈ របស់យើង ដែលថា ក្រុមហាម៉ាស លែងបង្កការគំរាមកំហែង ជាយុទ្ធសាស្ត្រ ដល់អ៊ីស្រាអែល» ។

អតីតមន្ត្រីទាំងនោះ បានអំពាវនាវឱ្យ លោក Trump ដឹកនាំការសម្រេចចិត្ត របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner