ក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តប្រចាំនៅប្រទេសកូរ៉េខាងត្បូងដង្ហែរក្បួន អបអរសាទរ និងដឹងគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែតចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិ

(ភ្នំពេញ)៖ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) នាសប្តាហ៍នេះពិតជាខុសប្លែកពីសប្តាហ៍មុនៗ មានក្រុមយុវជន មួយក្រុមមានគ្នាប្រមាណ ១០០០នាក់ បានដង្ហែរក្បួន ដើម្បីអបអរសាទរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិ មាតុភូមិ។

ក្រុមនេះបានចាប់ផ្តើមដង្ហែរចេញពីមុខវត្តឧណ្ណាលាមឆ្ពោះទៅមុខវាំង ជាមួយនិងការស្រែកបំពងសម្លេង «កម្ពុជាចង់បានសន្តិភាព និងអរគុណចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងសម្តេចតេជោហ៊ុន សែន ដែលបានខិតខំស្វែងរកបទឈប់បាញ់ជូនជាតិ» ។

លោក ចាន់ សំមុនី ប្រធានប្រតិបត្តិនៃក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានដឹកនាំយុវជន ដង្ហែរក្បួន នេះបានឱ្យដឹងថា៖ ការដង្ហែរក្បួននេះ ធ្វើឡើង ដើម្បីអបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះបូជនីយកិច្ច និងកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ-ធិបតី ដែលបាននាំយកនូវបទឈប់បាញ់ និងនាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ លោក
នាំយកថវិកាផ្ទាល់ខ្លួន ដែលជាប្រាក់សន្សំទិញផ្ទះ ចំនួន ១០០លានរៀល ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងទិញគ្រឿងឧបភោគបរិភោគជូនជនភៀសសឹក ដែលកំពុងជួបការលំបាក និងត្រូវការជំនួយ។

ចំពោះការដង្ហែរក្បួននេះ ធ្វើឡើងដើម្បីរំលឹក នឹកគុណដល់វីរៈភាពរបស់សម្តេចតេជោ សម្តេចធិបតី ក៏ដូចជា ការរំលឹកនឹកគុណូការៈ របស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីជូនជាតិ ដោយមិនឱ្យមានការបាត់បង់សូម្បីតែមួយមីលីមែត្រណាឡើយ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner