ព្រះមហាក្សត្រប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ធ្វើទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព កិច្ចការការពារជាតិ ការពារអធិបតេយ្យជាតិ​កម្ពុជា

ភ្នំពេញ៖យោងតាមព្រះរាជសារនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥​នេះព្រះករុណា​ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា​បានប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ធ្វើទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រីលើកិច្ចការកងទ័ព កិច្ចការការពារជាតិ ការពារអធិបតេយ្យ​ជាតិ​កម្ពុជា។

ព្រះរាជសារបញ្ជាក់ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការ​រំលោភ​បំពាន និងការគម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹក​ដីពីសំណាក់​យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តម​សេនីយ៍ផុតលេខផ្កាយមាស៥ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារ​អធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner