ពលរដ្ឋខ្មែរនៅតែមានជំនឿមុតមាំ លើបារមីអង្គរដោយនាំគ្នាអុជធូបបន់ស្រន់ជាប់ជានិច្ច ពិសេសអំឡុងពេលមានសង្រ្គាមជាមួយថៃ អ្នកមានជំនឿចូលបន់ស្រន់កាន់តែច្រើន

(ភ្នំពេញ)៖ នៅលើទឹកដីអង្គរ ក្រៅតែពីមានភាពល្បីល្បាញផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌ ធ្វើឱ្យពិភពលោកទទួលស្គាល់ និងចង់ឃើញ គឺពលរដ្ឋខ្មែរក៏បានចាត់ទុកទីនោះ ជាកន្លែងសក្ការបូជាលើអំណាចបារមីស័ក្តិសិទ្ធិរបស់ព្រះអទិទេពនានាទាំងពួង។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាជារៀងរាល់ថ្ងៃ ពលរដ្ឋខ្មែរជាច្រើនមិនថាអ្នកនៅខេត្តសៀមរាប ឬអ្នកមកពីទីឆ្ងាយៗ ព្រមទាំងមានជាតិសាសន៍ដទៃទៀតផង តែងនាំយកគ្រឿងសក្ការបូជាមាន ទៀន ធូប ផ្កា ព្រមទាំងផ្លែឈើជាដើម ទៅថ្វាយ និងធ្វើគារវៈកិច្ចគោរពបូជា បន់ស្រន់ ដើម្បីសុំសេចក្តីសុខ សុំពរជ័យដល់កងទ័ពជួរមុខកម្ពុជាឈ្នះគ្រប់សមរភូមិ ក្នុងសង្រ្គាមឈ្លានពានទឹកដីពីសំណាក់ទាហានសៀម សូមឱ្យបារមីនៅអង្គរជួយចម្លង និងការពារពួកគាត់ឱ្យផុតពីគ្រោះភ័យ ហើយឱ្យជួបតែសេចក្តីសុខ និងចម្រុងចម្រើន។ ជាពិសេស សូមឱ្យប្រទេសជាតិកម្ពុជារួចផុតពីសង្រ្គាម ពីជំងឺផេ្សងៗ និងសម្បូរសប្បាយជានិច្ចនិរន្ត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner