ម៉ាឡេស៊ីប្រើផ្កាយរណបអង្កេតបទឈប់បាញ់កម្ពុជា-ថៃ

គូឡាឡាំពួ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងនៅថ្ងៃទី៥ ខែសីហាថា ម៉ាឡេស៊ីបានដាក់ផ្កាយរណបរួចហើយ ដើម្បីតាមដានមើលបទឈប់បាញ់កម្ពុជា និងថៃ ហើយក៏ត្រៀមខ្លួនរួចជាសេ្រច ក្នុងការបញ្ជូនក្រុមអ្នកតាមដានទៅកាន់ព្រំដែនកម្ពុជា-ថៃ បើសិនមានការស្នើសុំពីប្រទេសទាំងពីរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama បានឱ្យដឹងថា ប្រធានប្តូរវេនអាស៊ានរូបនេះ បានលើកឡើងថា មកទល់ពេលនេះ ម៉ាឡេស៊ីបានដាក់ផ្កាយរណបរួចហើយ ហើយភាគីទាំងពីរក៏ឯកភាពដែរថា អនុព័ន្ធយោធាម៉ាឡេស៊ី និងអាស៊ាន នឹងជួយសម្របសម្រួលសម្រាប់ការឃ្លាំមើលពីចម្ងាយ។

លោកនាយករដ្ឋមន្ត្រី Anwar បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីត្រូវបានប្រគល់សិទ្ធិក្នុងការជួយសម្របសម្រួលជម្លោះព្រំដេនរវាងកម្ពុជា និងថៃ រហូតដល់ជម្លោះត្រូវបានដោះស្រាយ។ លោកនាយករដ្ឋមន្ត្រី Anwar ប្រហែលជាចង់សំដៅថា ម៉ាឡេស៊ីនៅតែជួយសម្របសម្រួលកម្ពុជា-ថៃ ទោះលែងជាប្រធានផ្លាស់វេនអាស៊ានក៏ដោយ៕

ប្រភព ៖ Bernama ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner