សាលារៀនចំនួន៣២០កន្លែងនៃខេត្តជាប់ព្រំដែនថៃចំនួនបួន បន្តបិទទ្វារនៅឡើយ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សាលារៀន​ចំនួន៣២០ ក្នុងចំណោមសាលារៀន៦០៥ នៃខេត្តជាប់ព្រំដែនថៃ បានបន្តបិទទ្វារជាបណ្ដោះអាសន្ន នៅឡើយ​បន្ទាប់ពីការវាយដោយភាគីថៃ នាថ្ងៃទី២៤ ខែកក្កដា បើទោះជាពេលនេះមានបទឈប់បាញ់ក៏ដោយ។

លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៥ ខែសីហា​បានឱ្យដឹងថា សាលារៀន​ចំនួន៣២០បានបន្តបិទទ្វារនៅឡើយ។សាលារៀនទាំងនេះស្ថិតនៅខេត្តជាប់ព្រំដែនថៃចំនួន៤ ក្នុងនេះ​មាន ខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និងខេត្តពោធិ៍សាត់។

គប្បីជម្រាបជូនថា ប្រជាពលរដ្ឋខ្មែររស់នៅក្បែរព្រំដែនកម្ពុជា-ថៃប្រមាណ១៨ម៉ឺននាក់​ត្រូវបាន​ជម្លៀសមក​រស់នៅ​បណ្ដោះអាសន្ននៅ​មណ្ឌលសុវត្ថិភាពដើម្បីគេចពីការវាយប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ប្រជាពលរដ្ឋ​នៃខេត្តចំនួន៥បានចាកចេញពីលំនៅឋាន មានដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាប។ទន្ទឹមនេះអគារសិក្សាមួយចំនួន​បានរងការវាយប្រហារដោយកងទ័ពថៃផងដែរ​៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner