រយៈពេល ៧ថ្ងៃ ក្រោយមានបទឈប់បាញ់ មានពលករខ្មែរជាង ១៤ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង និងបន្តសម្រុកមកបន្ថែមទៀតនៅថ្ងៃនេះ ។

សេចក្តីរាយការណ៍ពីអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយពីមានបទឈប់បាញ់ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួនជាង១៤២ ៥០០នាក់ ក្នុងនោះមានស្រ្តីជាង ៦ម៉ឺន ១០០នាក់ និងបន្តសម្រុកចូលមកបន្ថែមទៀតនៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៥នេះ ។
យោងតាមក្រសួងការងារ ស្ថានភាពពលករខ្មែរនៅថៃ បានមានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជាការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការ បើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ, ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមានការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំ ណើរចេញពីកន្លែងស្នាក់នៅ ដោយភ័យខ្លាចរងនូវអំពើហិង្សានានា៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner