រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញសួរសុខទុក្ខកងទ័ពរងរបួស នៅមន្ទីរពេទ្យបង្អែក​ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​​​នេសាទ និងជា​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមាន​ជ័យ កាលពីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខកងទ័ព​រងរបួស ដែលកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន​មង្គល​បូរី ។

ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជំនួយឧបត្ថម្ភរបស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនវីរកងទ័ពរងរបួសទាំងពីររូប។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានទទួលការផ្ដាំផ្ញើពីយុទ្ធជនទាំងពីររូប ដើម្បីថ្លែង​អំណរគុណ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ពជួរមុខ ហើយជូនពរឱ្យសម្ដេចទាំងពីរ​រក្សាសុខភាពល្អ បន្តដឹកនាំប្រទេសជាតិ។ ក្នុងនាមក្រុមការងារ​រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគោរព​កងកម្លាំងទាំងអស់ ដែលបាន​ធ្វើ​ការលះបង់ខ្ពស់ ដោយភាពអង់អាច និងឆន្ទៈមោះ​មុត ក្នុងបុព្វហេតុការពារ​អធិប​តេយ្យភាពជាតិ និងបូរណភាពទឹកដី៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner