ចាញ់ឈ្នះជារឿងធម្មតាសម្រាប់កីឡា ប៉ុន្តែការរក្សាវិន័យ សេចក្តីថ្លៃថ្នូ និងក្រម​សិល៍​ធម៌​​គោរព​តាមច្បាប់ល្បែង គឺជាភាពចាំបាច់សម្រាប់កីឡាកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយកីឡាករកីឡាការិនីទូកមុន​ចេញទៅប្រកួតកីឡាWorld Game នៅខេត្តChengdu សាធារណរដ្ឋប្រជា​ម៉ានិតចិន ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងថា ការប្រកួតកីឡារមែងតែទទួលបានលទ្ធផលឈ្នះ​និងចាញ់​ជារឿងធម្មតានោះទេ។ ប៉ុន្តែសម្រាប់កីឡាករកីឡាការិនីទូកកម្ពុជា ទោះបីទទួល​លទ្ធផលបែបណាក៏ដោយ ត្រូវប្រកាន់ភ្ជាប់ឱ្យបាននូវក្រមសិលធម៌ សេចក្តីថ្លៃថ្នូរ និងរក្សាវិន័យ ដោយគោរពនូវច្បាប់លែ្បង តម្កល់ផលប្រយោជន៍ជាតិជាធំ។ ព្រោះការចូលរួមការប្រកួតនៅលើឆាកអន្តរជាតិជាការឆ្លុះបញ្ចាំងអំពីជាតិសាសន៍ជាធំ ។ ការគោរពវិន័យសេចក្តីថ្លៃថ្នូររបស់កីឡាករកីឡាការិនីយើងអស់គ្នា គឺបាន​បង្ហាញ​​អន្តរជាតិអំពីអត្តចរិកជាតិសាសន៍ទាំងមូល។ដូច្នោះហើយ មុននិងធ្វើអ្វីមួយ​យើងត្រូវគិតដល់ផលប្រយោជន៍ជាតិខ្ពស់បំផុត។ ជៀសវាងការខឹងសម្បាជា​ឯកក្តជន ធ្វើឱ្យក្រុមទាំងមូលត្រូវបានគេមើលងាយទាំង​អស់អំពីជាតិសាសន៍​របស់ខ្លួន។

ឯកឧត្តម អនុប្រធានទី២រូបនេះ បានក្រើនរំលឹកទៀតថា ការចេញទៅចូលរួម​ប្រកួតលើកនេះ គឺជាព្រឹត្តិការណ៍មួយដ៏ធំលំដាប់ពិភពលោក ប្រទេសដែល​ចូលរួមសុទ្ធសឹងជាក្រុមខ្លាំង ទាំង១២ប្រទេស បានឆ្លងកាត់ការប្រកួតជ​ម្រុះ​ដូចគ្នារួមទាំងកម្ពុជាយើងផងដែរ។ ដូច្នោះសូមប្អូនៗក្មួយៗកីឡាករកីឡាការិនីទូក ខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធផលភាពដើម្បីនាំយកជោគជ័យមកជូនប្រទេសជាតិនិងអង្គភាពរបស់យើង។ ត្រូវចង់ចាំថា យើងទៅប្រកួតគឺតំណាង​ជាតិខ្មែរ​ទាំងមូល ឈ្នះជាតិមានមុខមាត់លើឆាកអន្តរជាតិ ។ ដូច្នោះហើយ សូមស្តាប់​ការ​ណែនាំរបស់គ្រូបង្វឹក និងរក្សាឱ្យបាននូវវិន័យសេចក្តីថ្លៃងថ្នូរ និងក្រមសិលធម៌ ។រាល់ការហូបចុកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់រឿងអនាម័យ កុំឱ្យមានការប៉ះពាល់ដល់​សុខភាព ព្រោះនេះជាការចូលរួមប្រកួតដើម្បីដណ្តើមយកជ័យជម្នះជូនជាតិ ។

ឯកឧត្តម បាននាំយកប្រសាសន៍ផ្តាំផ្ញើររបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ ដោយលើកទឹកឱ្យអត្តពលិកទៅចូលរួមប្រកួតមានសុខសវត្ថិភាព រក្សាបាននូវមិត្តភាព សាមគ្គីភាពក្នុងក្រុម រួបរួមសាមគ្គីជាធ្លុងតែមួយ ឈ្នះទាំងអស់គ្នា ឈ្នះជាតិមានមុខមាត់លើឆាកអន្តរជាតិ។ ក្នុងឱកាសនោះឯកឧត្តមក៏បាននាំយកនូវ អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ប្រធានសហព័ន្ធ ឧបត្ថម្ភ ដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ក្នុង១នាក់ៗ ខោអាវធំក្រៅ ១ឈុត , អាវយឺត មានករ ចំនួន ២កំប្លេរ និងអាវយឺតករមូល ចំនួន២កំប្លេរ រួមជាមួយនិងប្រាក់ហោប៉ៅ ផងដែរ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner