ហ្វីលីពីន-ឥណ្ឌាចុះកិច្ចព្រមព្រៀងសន្តិសុខ ចំពេលមានភាពតានតឹងជាមួយចិន

ញូវដែលី ៖ ហ្វីលីពីន និងឥណ្ឌា នៅថ្ងៃទី៥ ខែសីហា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរួមគ្នា សំដៅពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ ស្របពេលមានភាពតានតឹងជាមួយប្រទេសចិននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងសន្តិសុខនេះត្រូវបានចុះហត្ថលេខាក្នុងកំលុងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បំពេញទស្សនកិច្ច ៥ថ្ងៃនៅប្រទេសឥណ្ឌា និងជួបជាមួយមេដឹកនាំឥណ្ឌា លោក Narendra Modi។

ដំណើរទស្សនកិច្ចរបស់លោក Marcos ធ្វើឡើងបន្ទាប់ពីហ្វីលីពីនទទួលបានប្រព័ន្ធមីស៊ីលល្បឿនលឿន BrahMos របស់ឥណ្ឌា ដែលនេះជាការនាំចេញសព្វាវុធដំបូង ដោយការដឹកជញ្ជូនចាប់ផ្តើមកាលពីខែមេសា ក្រោមកិច្ចព្រមព្រៀងមានតម្លៃ ៣៧៥លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២២។

មេដឹកនាំទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងមួយចំនួន រួមទាំងការពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធ កងទ័ព និងទ័ពអាកាស ក៏ដូចជាកងទ័ពជើងទឹកទាំងពីរ ដោយបច្ចុប្បន្ននាវាចម្បាំងឥណ្ឌាបានចូលរួមក្នុងការល្បាតជាមួយហ្វីលីពីនជាលើកដំបូងនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner