“សូមជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព”
ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទំាងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៍ដោយខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្រ្តីនោះឡើយ។ បទពិសោធន៍ជានាយកមន្រ្តីជាង៣៨ឆ្នំា ខ្ញុំមានបទពិសោធន៍ជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព។
__________________
ប្រភព: សម្រង់ប្រសាសន៍ សម្តេចតេជោ
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចតេជោ #ជឿទុកចិត្ត #លើការងារកងទ័ព #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
