មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការបើកសិក្ខាសាលាស្តីពីប្រវត្តិចលនាអន្តរជាតិ​រវាង​ក្រសួងព័ត៌មាន និងកាកបាទក្រហកម្ពុជាបានផ្តល់ប្រយោជន៍សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន

(ភ្នំពេញ)៖ សិក្ខាសាលាមួយដែលបានធ្វើការផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន ពិសេស​មន្រ្តីរាជការនៃក្រសួងព័ត៌មានត្រូវបានចាត់ទុកថាផ្តល់ប្រយោជន៍​សំខាន់​ពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះច្បាប់ មនុស្សធម៌ អន្តរជាតិក្នុងបរិការណ៍​សាកលលោកបច្ចុប្បន្ន និងកាកបាទក្រហមកម្ពុជា។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានថ្លែងពិធីក្នុងបើកសិក្ខាសាលា នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន បានបញ្ជាក់​ថា សិក្ខាសាលានាពេលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការ​ផ្សព្វផ្សាយ​ពី​គោល​ការណ៍ និងតួនាទីរបស់កាកបាទក្រហម។

ឯកឧត្តម លើកឡើងថា៖ «វាជាសិក្ខាសាលាដែលរៀបចំឡើងនៅពេលនេះគឺ​ស្របពេលនឹងស្ថាន ភាពរបស់កម្ពុជា ដែលបានកំពុងរងការឈ្លានពាន​ពីសំណាក់​ភាគីថៃជាជាអមិត្តបានធ្វើការឃ្លានពានលើដែនអធិបតេយ្យកម្ពុជា។ កាកបាទ​ក្រហម​គឺជាស្ថាប័នដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួប​ទុក្ខភ័យ​ដោយមិនប្រកាន់ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ”។

ឯកឧត្តម ជុំ កុសល បានថ្លែងដែរថា កាកបាទក្រហម និង អឌ្ឍច័ន្ទ ក្រហម កម្ពុជា មានតួនាទីជាចម្បងក្នុងការផ្តល់ជំនួយ និងការការពារសិទ្ធិ ដល់ជន រងគ្រោះក្នុង​ស្ថានភាពសង្គ្រាម ដោយការពារជីវិតជនរងគ្រោះ ដោយធានាថាសេចក្តី ថ្លៃថ្នូរ និងជីវិតមិនត្រូវបានរើសអើង ឬបំពានទោះបីជាមានសង្គ្រាមកើតឡើង ក៏ ដោយ ។

ទាក់ទិនក្នុងរឿងនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានឱ្យដឹងថាសិក្ខាសាលានេះ ក៏នឹងចូលរួមលើកកម្ពស់ ការយល់ដឹងបន្ថែមទៀតពីការការពារ និងគោរព ពីតួនាទីកាកបាទក្រហម និង យល់ដឹងពីច្បាប់មនុស្សធម៌អន្តរជាតិ ហើយយើងក៏បានយល់ដឹងពីតួនាទី ភារកិច្ច របស់កាកបាទក្រហមកម្ពុជាតើមានអ្វីក្នុងការជួយនៅពេលបច្ចុប្បន្ន។ កាកបាទ ក្រហមកម្ពុជាបានរៀបចំសិក្ខាសាលានេះឡើងស្របស្ថានភាពកម្ពុជាដែលត្រូវបានថៃធ្វើការឈ្លានពាននៅតាមបណ្តោយព្រំដែនដែលជាដែនអធិបតេយ្យកម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner