ក្រសួងការងារនាំយកឱកាសការងារជិត៥ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែល​ទើបត្រឡប់មក​ពីប្រទេសថៃនៅស្រុកដែល​មានវត្តមានរោងចក្រ

កំពង់ចាម៖ ដោយមិនមានការបង្អែរបង្អង់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈនិងអាជ្ញាធរ​ពាក់​ព័ន្ធកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥បានបើកកម្មវិធី «វេទិកា​ការងារ​» ​នៅឃុំជើងព្រៃ ឃុំត្រប់ ឃុំតាំងក្រាំង និងឃុំទំនប់ ស្រុកបាធាយ ខេត្ត​កំពង់ចាម ដើម្បីនាំយកឱកាសការងារជិត ៥.០០០កន្លែងជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។

ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះ​បណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិ​សុខសង្គម(ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២០២នាក់ និងបងប្អូន​ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ២២៨នាក់ ទទួលបាន​ការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការ​កម្លាំង​ពលកម្មជិត ៥.០០០​កន្លែង៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner