អ្នកនាំពាក្យក្រសួងការពារជាតិ ៖ អនុព័ន្ធយោធា ម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល ៧ប្រទេស ទៅកាន់ ខេត្តឧត្តរមានជ័យ
(ភ្នំពេញ)៖ អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោក វរសេនីយ៍ឯក ណាស់ស្លីប៊ីន អាប់ឌុលរ៉ាហ៊ីម(Nazlee Bin Abdul Rahim) នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥នេះបានដឹកនាំការងារសម្របសម្រួលអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួមមានចំនួន ៧ប្រទេស កំពុងធ្វើដំណើរទៅបំពេញ បេសកម្មនៅខេត្តឧត្តរមានជ័យ ។
លោកជំទាវឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់នៅ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថាការចុះបេសកម្មរបស់ក្រុមអ្នកសង្កេតកាណ៍ដែលជាអនុព័ន្ធយោធាទាំងនេះគឺដើម្បីអនុម័តយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នៅប្រទេស ម៉ាឡេស៊ីស្តីពី កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GCB ) ។
ចំពោះសមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន៧ប្រទេស ដែលពេលនេះកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន ៖ ១- អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន) ២-អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ៣- អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា ៤-អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ៥-ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ៦- ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា ៧-ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ លោក វេង លឹមហ៊ូត