ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំនៅតាមទីតាំងនានា

(ភ្នំពេញ)៖ ក្នុងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំ តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត សរុបរួមចំនួន ៤០ ៦៤៨ដើម ក្នុងនោះរួមមាន ៖
១~កូនត្នោតចំនួន ១៥ ២២២ដើម
២~កូនឈើព្រៃចម្រុះចំនួន ១២ ៨២៥ដើម
៣~កូនឈើហូបផ្លែចំនួន ៧ ៥២៩ដើម
៤~កូនឈើលម្អចំនួន ៥ ០៧២ដើម
នៅថ្ងៃទី៥ដល់៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានរៀបចំចែកដើមឈើ ដោយឥតគិតថ្លៃេជូនប្រជាពលរដ្ឋ យកទៅដាំបានប្រមាណ១៥ម៉ឺនដើម នៅក្នុងយុទ្ធនាការ«ពន្លកបៃតង»។

សូមបញ្ជាក់ថា មន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ តាមខេត្តរៀងៗខ្លួនហើយ ទន្ទឹមនេះ ក្រសួងក៏គ្រោងបង្កើតស្ថានីយបណ្តុះកូនឈើចំនួន ៥កន្លែងធំៗ ខ្នាតតំបន់ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរីបន្ថែមទៀត។

សម្រាប់ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើចំនួន ៣ ៤៥៤ ៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន ១៤៦ ៣៣២ ដើម, ឈើព្រៃចំនួន ១ ៩៣៣ ៧៣៦ ដើម និងកូនត្នោតចំនួន១ ៣៧៤ ៤៣៤ដើម។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ។

សូមទទួលយកកូនឈើតាមទីតាំង ដែលមាន QR Code ភ្ជាប់ជាមួយ ។

សូមតាមដានព័ត៌មានបន្ថែម: www.moe.gov.kh

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner