ទាហានអាមេរិកម្នាក់ជាប់ចោទពីបទព្យាយាមផ្តល់ព័ត៌មានរថក្រោះចម្បាំងដល់រុស្ស៊ី

វ៉ាស៊ីនតោន ៖ ក្រសួងយុត្តិធម៌អាមេរិកប្រកាសថា ទាហានសកម្មម្នាក់ត្រូវបានចោទប្រកាន់ពីបទព្យាយាមបញ្ជូនព័ត៌មានដ៏រសើបអំពីរថក្រោះចម្បាំងដ៏សំខាន់របស់កងទ័ពសហរដ្ឋអាមេរិកទៅកាន់រដ្ឋាភិបាលរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al jazeera នៅថ្ងៃទី៧ ខែសីហា។

ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ជនសង្ស័យមានឈ្មោះ Taylor Adam Lee ត្រូវបានចោទពីបទព្យាយាមបញ្ជូនព័ត៌មានការពារជាតិទៅឱ្យសត្រូវបរទេស និងបានព្យាយាមនាំចេញទិន្នន័យបច្ចេកទេសដែលត្រូវបានគ្រប់គ្រងដោយគ្មានការអនុញ្ញា។

លោក Lee ជាទាហានមានវ័យ២២ឆ្នាំ ឈរជើងនៅមូលដ្ឋានទ័ព Fort Bliss ក្នុងរដ្ឋតិចសាស់ មិនទាន់បានចូលផ្តល់ចម្លើយចំពោះបទចោទប្រកាន់នៅឡើយទេ បន្ទាប់ពីត្រូវបានប្តឹងនៅតុលាការតំបន់របស់អាមេរិកនៅរដ្ឋតិចសាស់។

លោក John A Eisenberg ជំនួយការរដ្ឋអាជ្ញារសម្រាប់សន្តិសុខជាតិ បាននិយាយថា លោក Lee បានព្យាយាមបញ្ជូនព័ត៌មានការពារជាតិដ៏រសើបទៅឲ្យប្រទេសរុស្ស៊ី ទាក់ទងនឹងប្រតិបត្តិការរបស់រថក្រោះ M1A2 Abrams ជារថក្រោះប្រយុទ្ធដ៏សំខាន់ ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិក។

កាលពីខែមិថុនា លោក Lee ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់បណ្តាញអ៊ីនធឺណិត និងបានផ្តល់ជំនួយដល់ប្រទេសរុស្ស៊ី ជាថ្នូរនឹងការទទួលបានសញ្ជាតិរុស្ស៊ី៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner