លោក Putin ថា ជំនួបជាមួយលោក Trump អាចធ្វើនៅអេមីរ៉ាត់ អារ៉ាប់រួម

បរទេស ៖ មេដឹកនាំរុស្ស៊ី លោក Putin បាននិយាយ កាលពីថ្ងៃទី៧ ខែសីហា ថា ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម អាចធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល ជាមួយលោក Donald Trump។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកប្រទេសអេមីរ៉ាត់ អារ៉ាប់រួមជាទីតាំងដ៏មានសក្តានុពល សម្រាប់កិច្ចប្រជុំកំពូល នាពេលខាងមុខ ជាមួយ នឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ក្នុងពេលឈរក្បែរ មេដឹកនាំ ប្រទេស អេមីរ៉ាត អារ៉ាប់រួម Mohamed bin Zayed Al Nahyan
លោក Putin និយាយថា «យើងមានមិត្តភ័ក្តិជាច្រើន ដែលស្ម័គ្រចិត្តជួយយើង រៀបចំព្រឹត្តិការណ៍បែបនេះ…មិត្តភក្តិរបស់យើង ម្នាក់ គឺជាប្រធានាធិបតី នៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម» ។ លោក Putin បានបន្ថែមទៀតថា «អេមីរ៉ាត អារ៉ាប់រួម នឹងក្លាយជាកន្លែងមួយ ដ៏សមរម្យ»។

ជាការកត់សម្គាល់ មួយថ្ងៃមុននេះ លោក Trump បាននិយាយថា ជំនួបទល់មុខគ្នាជាមួយ លោក Putin អាចកើតឡើង “ក្នុងពេលឆាប់ៗនេះ” បន្ទាប់ពីបេសកជនអាមេរិក លោក Steve Witkoff បានជួបមេដឹកនាំរុស្ស៊ី នៅទីក្រុងមូស្គូ។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានព្យាយាម បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ ថ្មីៗនេះ លោក បានបង្កើនសម្ពាធ លើប្រទេសរុស្ស៊ី ដោយបានចេញ ពេលផុតកំណត់ ត្រឹមថ្ងៃសុក្រនេះ សម្រាប់ទីក្រុងម៉ូស្គូ ដើម្បីឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ បើមិនដូច្នេះទេ ប្រឈមមុខនឹងការការដាក់ទណ្ឌកម្ម បន្ថែម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner