ទេសាភិបាលធនាគារជាតិ ដឹកនាំសមាគមន៍ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គោរពវិញានក្ខនវិរៈកងទ័ពពលីក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ

(កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមការងារ និងសមាគមន៍ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គោរពវិញ្ញាណក្ខវិរៈកងទ័ពដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារអធិបតេយ្យ និងបូរណភាពទឹកដីចំនួន ៦គ្រួសារ រស់នៅក្នុងស្រុកចំនួន ៤ មានស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសណ្ដាន់ និងស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកជំទាវបណ្ឌិត ជា សិរី បាននាំនូវការរំលែកមរណទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះភរិយា និងក្រុមគ្រួសារ នៃសពវិរៈកងទ័ពយើង ដោយការដឹងគុណចំពោះវិរៈភាពដ៏អង់អាចក្លាហាន ដោយបញ្ជាក់ថា នឹងចងចាំជានិច្ចក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូប ក្នុងនោះ ក៏បានប្រគល់ថវិកាដល់ក្រុមគ្រួសារវិរៈកងទ័ពយើងផងដែរ ។

លោកជំទាវបណ្ឌិត ជា សិរី បានណែរនាំឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ យកចិត្តដាក់ចូលររួមដោះស្រាយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់ភរិយានៃសព ដោយបានលុបចោលបំណុលជំពាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់គាត់ និងបានជួយសម្រួលដល់ ការសិក្សារបស់កូនៗយុទ្ធជនពលី និងសន្យាផ្ដល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់កូនៗរបស់ពួកគាត់ ក្រោយពីការប្រឡងជាប់បាក់ឌុបផងដែរ ។

លោកជំទាវបណ្ឌិត ជា សិរី ក៏បានផ្ដាំផ្ញើរដល់ក្រុមគ្រួសារវិរៈកងទ័ពយើង ត្រូវមានស្មារតីរឹងមាំ ខិតខំ ថែរក្សាកូនៗឱ្យបានល្អ និងបង្កលក្ខណៈឱ្យកូនៗបានរៀនសូត្រ ដើម្បីអនាគតល្អប្រសើរ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner