ព្រះសង្ឃ ៖ កងទ័ពសៀមប៉ុនប៉ងកំទេច វត្តប្រសាទតាមាន់សែនជ័យ ដែលជាទោសឧក្រិដ្ឋកម្មលើវិស័យសាសនា
(ឧត្តរមានជ័យ)៖ ក្រុមយោធាថៃក្នុងការប្រយុទ្ធឈ្លានពានទឹកដីកម្ពុជាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥បានធ្វើការវាយប្រហារលើជនស៊ីវិល និងពិសេសបានព្យាយាមវាយប្រហារកំទេចវត្តប្រាសាទតាមាន់សែនជ័យ ដែលស្ថិតនៅស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ក្បែរនឹងតំបន់ប្រាសាទតាមាន់ថែមទៀត។
មានសង្ឃដីការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលក្រុមអនុព័ន្ធយោធា បរទេសចំនួន ៩ប្រទេស សរុបមានចំនួន ១៤នាក់ដែលបានចុះពិនិត្យទីតាំងរងគ្រោះដោយការវាយប្រហារពីសំណាក់កងទ័ពថៃ ព្រះអង្គ ឡាយ លន ព្រះគ្រូសង្ឍសូត្រស្តាំប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យបានមានសង្ឃដីការថាកងទ័ពថៃ បាន ប៉ុនប៉ងកំទេចវត្តអារ៉ាមមួយនេះចោល ដោយក្នុងនេះប្រើនូវយុទ្ធសាស្រ្តវាយទាំងតាមយន្តហោះF-16 និងកំាំភ្លើងធំផ្លោង កំទេចទាំងព្រះវិហារ កុដិលោក សាលាឆាន់ រោងបាយ ត្រូវបានធ្លុះធ្លាយអស់គ្មានសល់។ការវាយប្រហារយ៉ាងខ្លាំងក្លានេះបានធ្វើហេរដ្ឋារចនាសម្ព័ន្ធវត្តទាំងមូល ទទួលរងខូចខាតទាំងស្រុង។
ព្រះអង្គមានសង្ឃដីការថា យន្តហោះF-16 របស់កងទ័ពថៃបានមកវាយប្រហារ ២លើក ដោយមួយលើកៗវាយប្រហារ២គ្រាប់ និងក្រៅពីនេះបានវាយប្រហារដោយគ្រប់ផ្លោងជញ្រ្ជុំ គ្រប់ទីតាំងវត្តក្នុងបំណងកំទេចគ្រប់កន្លែងក្នុងវត្ត។
ព្រះគ្រូ សូត្រស្តាំប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យបានមានសង្ឃដីការបន្ថែមថា ៖ យោធាថៃធ្វើនេះសាហាវហួសហេតុខ្លាំងមែនទែន ដែលមិនគួរណាវាយប្រហារវត្តអារ៉ាម បម្រើលើវិស័យព្រះពុទ្ធសាសនាបែបនេះឡើយ ។ ព្រះអង្គចាត់ទុកថាជាទង្វើឧក្រិដ្ឋកម្ម មាន ចិត្តសាហាវយង់ឃ្នងវាយប្រហារលើជនស៊ីវិល និងពិសេសលើវិស័យសាសនា ។ ជាមួយគ្នានេះព្រះអង្គអំពាវនាវដល់ពុទ្ធបរិស័ទជួយកសាងវត្តប្រាសាទតាមាន់សែនជ័យ ឡើងវិញ ហើយព្រះអង្គមិនបោះបង់ចោលជាដាច់ខាត ។
បញ្ជាក់ដូចគ្នានេះ តាជី ឈ្មោះ ព្រហ្ម ចិន្តា ប្រចាំនៅវត្ត ប្រសាទតាមាន់សែនជ័យបានប្រាប់ថាយោធាថៃមានចិត្តសាហាវឃោឃៅបំផុត។ពួកគេបានសម្លាប់តាជីម្នាក់ និងបំផ្លាញគ្រប់ទីតាំងវត្តគ្មានសេសសល់ទេ។
គួរបញ្ជាក់ថាការវាយប្រហារពីសំណាក់កងទ័ពថៃឈ្លានពាននេះគឺបានបណ្តាឱ្យតាជីម្នាក់បាត់បង់ជីវិត ហើយក្រៅពីនេះក្រុមយោធាថៃនៅបានបាញ់កំទេចសាលារៀនបឋមសិក្សាតាមន្តសែនជ័យ បំផ្លាញស្ថានីយចាក់ប្រេង បាញ់បំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងស្រុក បន្ទាយអំពិល ក្បែរតំបន់ប្រសាទតាមាន់។
យោធាថៃបានទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 និងគ្រាប់បែកចង្កោមល្មើសច្បាប់ មកលើទីតាំងជនស៊ីវិល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥៕
ដោយ ៖ ម៉ាដេប៉ូ








