ស៊ីម៉ាក់ ៖ អនុព័ន្ធយោធា បរទេសចុះ ពិនិត្យគ្រាប់បែកទម្លាក់ពីយន្តហោះថៃ​ប្រភេទ MK-84នៅឃុំគោកមន

(ភ្នំពេញ)៖នៅថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ នៅចំនុចគ្រាប់បែកទម្លាក់ពី​យន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ មានមន្ត្រីអនុពន្ធ័យោធា​ចំនួន១៤រូប​ ជាតំណាងមកពីប្រទេស​ចំនួន៩​ រួមមានអូស្ត្រាលី​ កាណាដា​ អង់គ្លេស​ ចិន​ ជប៉ុន​ កូរ៉េខាងត្បូង​ បារាំង​ ឡាវ និងវៀតណាម​ បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។

សូមបញ្ជាក់ថាគ្រាប់បែកMK-84នេះ​ មានទម្ងន់ជិតមួយតោន​ មានបណ្តោយ​ប្រមាណ ៣.៥ម៉ែត្រ​ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ​ ផលិតនៅឆ្នាំ១៩៩៦! ។ សូមបញ្ជាក់ថានៅចំនុចទីតាំងតែមួយនេះ​ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន ១០គ្រាប់​ ហេីយផ្ទុះចំនួន៤គ្រាប់​ រីឯ៦គ្រាប់មិនផ្ទុះ​ដោយរួមទាំងគ្រាប់បែកMK-84​ ដែលបានឃេីញនេះផងដែរ។

បេីផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ​ មានគ្រាប់​បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះមានចំនួន១.៥៤៩គ្រាប់។​ អង្គភាព CMAC កំពុងដំណេីរការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរង​ផល​​ប៉ះពាល់​ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ​ ដេីម្បី​ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner