អ្នកនាំពាក្យក្រសួងការពារជាតិ៖កងយោធពលខេមរភូមិន្ទ ព្រមទាំងអន្តរជាតិ នឹង បន្ត​ទាមទារឱ្យដោះលែងកងទ័ពកម្ពុជា ១៨នាក់បញ្ជូនត្រឡប់មកវិញ

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក មានរយៈពេល ១៣ថ្ងៃ​ហើយ​ដែលទាហានកម្ពុ ជាចំនួន ១៨នាក់ត្រូវបានទាហានថៃចាប់ខ្លួន ហើយមិ​នទាន់បានបញ្ជូនមកវិញនោះទេ។

កម្ពុជាបានស្នើនិងទទូចឱ្យថៃសូមបញ្ជូនទាហានកម្ពុជាទាំង១៨រូប ត្រឡប់មកវិញជា​បន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវរបស់បណ្តា​ប្រទេស​ជាថៃ គូរ និងស្ថាប័នអន្តរជាតិជាច្រើន។ នេះបើតាមការលើកឡើងពី​សំ​ណា​ក់​លោកជំទាវឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

ថ្លែងនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា ក្រសួងការពារជាតិ កងយោធពល​ខេមរភូមិន្ទ ព្រមទាំងអន្តរជាតិនឹងបន្តទាមទារ និងបន្តទា មទារហូតដល់ថៃបំពេញ​កាតព្វ​កិច្ច របស់ខ្លួន គោរពច្បាប់អន្តរជាតិ ហើយយើងមិនទុកឱ្យសមា ជិកនៅឯកោ​ជា​ដាច់ខាត។

អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ដែរថាកម្ពុជាបានប្តេជ្ញាគោរពតាម ប្រកបដោយស្ថាបនា និងយ៉ាងស្មោះត្រង់ និងសហការយ៉ាងជិតស្និតជាមួយប្រទេស​ថៃ ម៉ាឡេស៊ី និងបណ្តាប្រទេសជា សមាជិក អាស៊ានផ្សេងទៀត ដើម្បីអនុវត្តនូវបទ​ឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញនិងដោះស្រាយវិវាទដោយ​សន្តិ​វិធីស្របតាមធម្មនុញ្ញាអង្កការសហ ប្រជាជាតិ ធម្មនុញ្ញអាស៊ាន។

លោកជំទាវ ឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា បានថ្លែងបន្ថែមថាកម្ពុជាសូមគូស​បញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់បំផុត ក្នុងការប្តេជ្ញាចិត្តឥតងាករេក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តនូវល័ក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនៃបទឈប់​បាញ់ ព្រមទាំងគោរពតាមស្មារតី និងឯកភាពគ្នា ក្នុងកិច្ចប្រជុំ វិសាមញ្ញគណៈកម្មកា​ព្រំដែនទូទៅកម្ពុជា- ថៃកាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២៥៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ លោក វេង លឹមហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner