ក្រុមអង្គការសង្គមស៊ីវិលចំនួន៤៣ស្ថាប័នរួម៧៤នាក់ចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្ត ឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥នេះបានដឹកនាំអង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជាចុះពិនិត្យជនភៀសសឹកនៅ វត្ត រត្តន ឧត្តម មុននីគិរីសែនជ័យឬហៅថា វត្តភ្នំកំបោរស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។
គួរបញ្ជាក់ថាក្រុមអង្គការសង្គមស៊ីវិលចំនួន៤៣ស្ថាប័នរួម៧៤នាក់ចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្ត ឧត្តរមានជ័យនេះ។
បើតាម ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល ខេត្ត ឧត្តរមានជ័យ ដែលបានទទួលស្វាគមន៍អនុព័ន្ធយោធាបរទេសកាលពីថ្ងៃម្សិលម៉ិញ (ថ្ងៃទី ១០ ខែ សីហា)បានប្រាប់ថា បច្ចុប្បន្នជនភៀសសឹក នៅខេត្ត ឧត្តរមានជ័យ មានសរុប ២៤៧៥គ្រួសារ ឬប្រមាណ៧២៧២ នាក់។

ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ប្រាប់ថាការមករស់នៅរបស់បងប្អូនប្រមូលផ្តុំគ្នាច្រើនអាចធ្វើឳ្យប៉ះពាល់បញ្ហាសុខភាព, កុមារពុំបានចូលរៀន និងក្រៅពីនេះបញ្ហាកសិកម្មរបស់ពួកគាត់ទទួលរងខូចខាតដោយសារពុំបានថែទាំដិតដល់។
ដោយឡែក ឯកឧត្តម ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ ដែលបានទទួលជួបអង្គការសង្គមស៊ីវិលនារសៀលថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៥នេះបានឱ្យដឹងថា៖ជនភៀសសឹកដែលមកស្នាក់នៅជំរុំជនភៀសសឹកនៅ វត្ត ភ្នំកំបោរ នេះមានចំនួន៣ឃុំគឺ ឃុំគោកមន ឃុំអំពិល និងឃុំគោកខ្ពស់ ស្ថិតនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សរុបមានចំនួន ៤២៣១គ្រួសារ ត្រូវនឹង១៣៦៧៤នាក់៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner