បង់ក្លាដែសទទូចឲ្យម៉ាឡេស៊ីជួយដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា

ហ្សាការតា ៖ មេដឹកនាំបង់ក្លាដែសអំពាវនាវសុំជំនួយពីប្រទេសម៉ាឡេស៊ី ក្នុងការដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅពេលលោកទៅជួបលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។

មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus និយាយថា វិបត្តិជនជាតិ រ៉ូហ៊ីងយ៉ា គឺ ជា បញ្ហា ធំ សម្រាប់ យើង។ យើងកំពុងស្វែងរកជំនួយពីម៉ាឡេស៊ី ជាពិសេសក្នុងនាមជាប្រធានអាស៊ានប្តូរវេន។ ដូច្នេដូច្នេះយើងត្រូវការជំនួយតាមដែលអាចធ្វើទៅបានពី ម៉ាឡេស៊ី ក្នុង នាម ជា មិត្ត ល្អ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និយាយថា ជាការពិតណាស់ យើងមានការព្រួយបារម្ភចំពោះបន្ទុកដែលដាក់លើប្រទេសបង់ក្លាដែស ក្នុងការបំពេញតម្រូវការជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយចំនួនធំ។

ដូច្នេះហើយ ដើម្បីទទួលបានសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាអាទិភាពដ៏ធំធេង និងការផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ គឺទី១. ដល់ជនភៀសខ្លួន ហើយបន្ទាប់មកគឺជនរងគ្រោះដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ បង់ក្លាដែសបានចុះបញ្ជីលំហូរជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដ៏ធំបំផុត ចាប់តាំងពីការភៀសខ្លួនដ៏ច្រើនលើសលុប នៃជនជាតិដើមភាគតិចមូស្លីមរបស់ប្រទេសមីយ៉ាន់ម៉ាជិតមួយទសវត្សរ៍មុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner