អ៊ុយក្រែនថា ជំនួបកំពូល Trump-Putin គួរផ្តោតលើបទឈប់បាញ់នៅអ៊ុយក្រែន

កៀវ ៖ មេដឹកនាំអ៊ុយក្រែន នៅថ្ងៃពុធ បាននិយាយថា រុស្ស៊ីគួរតែរងសម្ពាធទណ្ឌកម្មថ្មីធ្ងន់ធ្ងរ បើសិនទីក្រុងមូស្គូមិនយល់ព្រម ចំពោះបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅសប្តាហ៍នេះ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយបន្ទាប់ពីការសន្ទនាទូរស័ព្ទជាមួយលោកប្រធានាធិបតី Trump និងមេដឹកនាំអឺរ៉ុបថា យើងសង្ឃឹមថា ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំកំពូលរវាងលោក Trump និង Putin គឺជាបទឈប់បាញ់បន្ទាន់នៅអ៊ុយក្រែន។

បើតាមការគ្រោងទុក លោក Trump នឹងជួបជាមួយលោក Putin នៅរដ្ឋ Alaska នៅថ្ងៃសុក្រស្អែកនេះ ហើយលោក Trump បាននិយាយថាលោកចង់រៀបចំកិច្ចប្រជុំត្រីភាគី ដែលរួមមានទាំងលោក Zelensky ផងដែរ។

ហើយមុនពេលជំនួបកំពូលនេះមកដល់ លោកប្រធានាធិបតី Trump មានវ័យ៧៩ឆ្នាំរូបនេះ បានបង្ហើបថា ដើម្បីសម្រេចបាននូវសន្តិភាព ភាគីជម្លោះទាំងពីរចាំបាច់ត្រូវតែដោះដូរទឹកដីគ្នាទៅវិញទៅមក។

ប៉ុន្តែខាងភាគីអ៊ុយក្រែនបានចេញមុខច្រានចោលការធ្វើបែបនេះ ហើយលោក Zelensky ថែមទាំងបានចោទប្រកាន់ថា លោក Putin មិនទាន់ត្រៀមខ្លួនចង់បញ្ចប់សង្គ្រាមនៅឡើយទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner