បិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ
(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ធ្វើឡើរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១១ដល់ទី១៣ ខែសីហា ឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ ក្រោមអធិបតីភាព ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០នាក់ ។
វគ្គបណ្ដុះបណ្ដាលនេះ ជាសកម្មភាពមួយនៃគម្រោងលើកកម្ពស ភាពធន់ នៃ សន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពី រដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញសន្តិសុខសាយប័រ តាមរយៈការបណ្តុះបណ្តាលដែលស្របនឹងវិញ្ញាបនបត្រ « EC-Council Certified SOC Analyst (CSA) » ដើម្បីពង្រឹងសមត្ថភាពរបស់ អង្គភាព ក្នុងការកំណត់អត្តសញ្ញាណកត្តាគំរាមកំហែង ការវិភាគឧប្បត្តិហេតុ និងការឆ្លើយតប នឹងឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព៕









ដោយ៖ង៉ាន់ ទិត្យ