អង្គការស៊ីម៉ាក់ រកឃើញគ្រាប់ផ្លោង ១៥៥មម របស់ទាហានថៃ ដែលមានផ្ទុកសារធាតុឆេះ និង ផ្សែងពុល នៅតាមវាលស្រែប្រជាពលរដ្ឋ ក្នុងស្រុកបន្ទាយអំពិល
(ភ្នំពេញ)៖ អង្គការស៊ីម៉ាក់រកឃើញគ្រាប់ផ្លោង ១៥៥មម ដែលមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាម៥ថ្ងៃកន្លងមកពោលគឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ នៅតាមវាលស្រែប្រជាពលរដ្ឋ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥ឱ្យដឹងថា ៖ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់(CMAC )បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និង បោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀមឈ្លានពាន។ កម្លាំងជំនាញបានប្រទះឃើញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។

ឯកឧត្តមបានបន្តឱ្យដឹងថា គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។

ឯកឧត្តមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបើបានជួបប្រទះត្រូវមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដើម្បីចាត់វិធានការសុវត្ថិភាពជូន៕
ដោយ ៖ ម៉ាដេប៉ូ


