អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាល់សកម្មភាពរំលោភលើដែនអធិបតេយ្យភាពទាំងប៉ុន្មានត្រូវបានកត់ត្រាទុកទាំងអស់ ហើយកម្ពុជា មានភាពអត់ធ្មត់ដើម្បីឈ្នះថៃ
(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថារាល់ពាក្យសំដី និងសកម្មភាពផ្សេងៗដែលថៃបានធ្វើសកម្មភាពរំលោភលើដែនអធិបតេយ្យភាព កម្ពុជាទាំងប៉ុន្មានត្រូវបានកត់ត្រាទុកទាំងអស់ ហើយកម្ពុជាមានភាពអត់ធ្មត់ដើម្បីឈ្នះថៃ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។
ថ្លែងក្នុងការធ្វើសេចក្តីសង្ខេប ព័ត៌ មានស្តីពីលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមប៉ែន បូណាបានមានប្រសាសន៍ថាការអត់ធ្មត់របស់កម្ពុជាគឺជាពិន្ទុរដែល សហគមន៍អន្តរជាតិបានកំពុងផ្តល់ឱ្យ ។ ផ្ទុយទៅវិញរាល់សកម្មភាពបង្កហេតុ មិនថាជាស កម្មភាពមិនថាជាពាក្យសំដី សុទ្ធសឹងតែជាភស្តុតាងទាំងអស់ ដូច្នេះម៉ោងនេះការអត់ធ្មត់គឺជា ភាពខ្លាំង ដើម្បីឈ្នះរបស់កម្ពុជា ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់បន្ថែមថា ៖ ”បងប្អូនប្រជាពលដ្ឋខ្មែរបានទុកចិត្តចំពោះថ្នាក់ដឹកនាំព្រោះថាទាំងសម្តេចតេជោ ប៊ុន សែនប្រធានព្រឹទ្ធសភា ទាំងសម្តេច បវរធិ បតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីលោកសុទ្ធសឹងជាអ្នកដឹកនាំមានបទពិសោធន៍ខ្ពស់ ក្នុងការ ដោះស្រាយបញ្ហាអស់ហើយ។ ទាំងកងកំលាំងប្រដាប់អាវុធ ស៊ីវិលបានកំពុងបានយក ចិត្តទុក ដាក់យ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហារបស់ជាតិយើង”។
ឯកឧត្តម ប៉ែន បូណា បានបន្ថែមថាថ្នាក់ដឹកនាំបានមើលឃើញវែងឆ្ងាយណាស់ ដូច្នេះប្រាកដ ណាស់ថ្នាក់ដឹកនាំនឹងដឹកនាំប្រជាជន និងប្រទេសជាតិទៅផ្លូវមួយដែលល្អ ។ សរុបមកការអត់ ធ្មត់ខ្ពស់បំផុតក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ ការបន្តសាមគ្គីខ្មែរជាធ្លុងមួយជា ឯកភាពជាតិខ្មែរ និង ការទុកចិត្តលើថ្នាក់ដឹកនាំ ដើម្បីដោះស្រាយបញ្ហាគឺជាចំណុចខ្លាំង និងជាកត្តា ជោគជ័យដែលយើងឆ្លងកាត់កន្លងមក ៕
ដោយ ៖ ម៉ាដេប៉ូ
