លោក ត្រាំ លើកឡើងពីព្រះសង្ឃខ្មែរដង្ហែក្បួនសន្តិភាព ថ្លែងអំណរគុណរូបលោក

អាមេរិក ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែសីហា នេះ បានបង្ហោះខ្លឹមសារ និងរូបថត ព្រះសង្ឃខ្មែរ ដង្ហែក្បួនធម្មយាត្រាសន្តិភាព ថ្លែងអំណរគុណចំពោះរូបលោក។

តាមរយៈផេកហ្វេសបុកផ្លូវការ «Donald Trump For President» លោក ដូណាល់ ត្រាំ បានរៀបរាប់ថា «ព្រះសង្ឃកម្ពុជា ថ្លែងអំណរគុណ លោកប្រធានាធិបតី Donald Trump ចំពោះការដឹកនាំរបស់លោក ក្នុងការបញ្ឈប់សង្គ្រាម រវាងកម្ពុជា និងថៃ…សង្ឃឹមថា គណៈកម្មាធិការរង្វាន់ណូបែលសន្តិភាព នឹងកត់សម្គាល់»។

គួររម្លឹកថា កាលពីថ្ងៃទី១០ ខែសីហា ព្រះសង្ឃខ្មែរជាង ២ពាន់អង្គ និងពុទ្ធបរិស័ទរាប់រយនាក់ បានដង្ហែក្បួនធម្មយាត្រាសន្តិភាព ថ្លែងអំណរគុណប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និង ស្នើឱ្យថៃ ដោះលែងទាហានខ្មែរ ចំនួន១៨នាក់៕

ប្រភពពី Donald Trump For President, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner