ក្រុមអ្នកសង្កេតការអន្តរកាល នៅព្រឹកទី១៥ ខែសីហានេះ ចុះទៅសង្កេតការណ៍ដល់ទីកន្លែងច្រកព្រំដែនអានសេស ខេត្តព្រះវិហារ ដែលកងទ័ពថៃកំពុងរំលោភបំពាន

(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេសនៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥នេះ បានចុះទៅសង្កេតការណ៍នៅ ច្រកព្រំដែនអានសេស ខេត្តព្រះវិហារដែលប្រទេសថៃ បានរាយបន្លាលួសរំលោភដែនអធិបតេយ្យកម្ពុជា និងអាក្រក់ធ្ងន់ធ្ងរជាងនេះ ពួកវាថែមទាំងបានព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជាថែមទៀត ។

ក្រសួងការពារជាតិបានឱ្យដឹងថាក្នុងពិធីនេះក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស ដែលដឹកនាំដោយលោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុព័ន្ធយោធា ប្រទេសផ្សេងៗទៀតដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រួមមាន ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម បាន ចុះសង្កេតការណ៍ នៅច្រកព្រំដែនអានសេស ខេត្តព្រះវិហារ ។

ទីកន្លែងនេះដែរ ក្រុមយោធាថៃ បាននិង កំពុងរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ព ដែលរំលោភពបំពាន ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញន គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា អនុព័ន្ធយោធាដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចជា៖
១-ខេត្តបាត់ដំបង(យោធភូមិភាគទី៥)
២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន
៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner